ព័ត៌មានជាតិ

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា វៀតណាម ពិតជាចង់ពន្យារពេលព្រឹត្តិការណ៍ស៊ីហ្គេម ទៅឆ្នាំ2022 វិញ។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា វៀតណាម ពិតជាចង់ពន្យារពេលព្រឹត្តិការណ៍ស៊ីហ្គេម ទៅឆ្នាំ2022 វិញ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់នៅព្រឹកនេះថា វៀតណាម ពិតជាមានបំណងចង់ពន្យារពេល ការប្រកួតកីឡាស៊ីហ្គេម លើកទី31 នៅចុងឆ្នាំ2021 ខែកក្កដា ឆ្នាំ2022 ពិតមែន ដោយសារវិបត្តិ នៃជំងឺកូវីដ-19 ប៉ុន្ដែព័ត៌មាននេះនៅមិនទាន់ផ្លូវការនោះទេ ពោលគឺរង់ចាំកិច្ចប្រជុំបន្ទាន់មួយ ដែលវៀតណាមនឹងលើកយកបញ្ហាទាំងអស់ ដាក់ក្នុងអង្គប្រជុំគណៈអចិន្ដ្រៃយ៍ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាគ្នា មុននឹងសម្រេចនៅថ្ងៃទី8 ខែមិថុនាស្អែក។

ឯកឧត្តម អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែលបន្ដថា «ព័ត៌មានស្តីពីការពន្យារពេល SEA Games 2021 នៅវៀតណាមមិនទាន់ផ្លូវការទេ NOCC បានទទួលលិខិតពី NOCC វៀតណាម ថាអូឡាំពិកវៀតណាមមានបំណងចង់ពន្យារពេល រហូតដល់ខែកក្កដា ឆ្នាំ2022 តែត្រូវដាក់បញ្ហានេះ ទៅក្នុងអង្គប្រជុំគណៈអចិន្រ្តៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីសួរយោបល់សិនមុននឹងសម្រេច កិច្ចប្រជុំបន្ទាន់នេះ នឹងត្រូវធ្វើឡើងនៅវេលាម៉ោង 1រសៀលថ្ងៃទី9 ខែមិថុនាស្អែកតាមប្រព័ន្ធ Zoom»។

 

គួរបញ្ជាក់ថា តាមគម្រោងការប្រកួតកីឡាស៊ីហ្គេម លើកទី31 នៅវៀតណាម នឹងត្រូវដំណើរការប្រកួតពីថ្ងៃទី21 ខែវិច្ឆិកា ដល់ថ្ងៃទី2 ខែធ្នូ ឆ្នាំ2021 ខាងមុខ ដោយម្ចាស់ផ្ទះវៀតណាម បានកំណត់កីឡាចំនួន 40ប្រភេទ ដើម្បីត្រៀមស្វាគមន៍ ការប្រកួតប្រជែងរបស់បណ្ដាប្រទេសនៅអាស៊ាន ប៉ុន្ដែដោយសារស្ថានភាពជំងឺកូវីដ-19 ក្នុងប្រទេស ក៏ដូចជាក្នុងតំបន់មិនទាន់ធូរស្រាល ទើបវៀតណាមពិចារណាអំពីការពន្យារពេលទៅឆ្នាំក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *