លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកម្មវិធីដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ ” ពន្លកបៃតង ” និងវេទិកាកេសរកូលជាតិលើកទី4
សូមគោរពអញ្ជើញ លោកយាយ លោកតា ពុកម៉ែ អ៊ំពូមីង និងបងប្អូនទាំងអស់ចូលទស្សនាស្តង់ពិព័រណ៍ស្នាដៃសមិទ្ធផលនានារបស់ សមាគមកាយឫទ្ធិនារីកម្ពុជា និងស្តង់ពិព័រណ៍ជាច្រើនទៀតផងដែរ កម្មវិធីនេះមានរយៈពេល3ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី12 ខែកក្កដា ឆ្នាំ2024 នៅមុខបរិវេណទីស្ដីការក្រសួងបរិស្ថាន។
កម្មវិធីនេះផងដែររៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញ និងចែកជូនកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ និងទីតាំងឯកជននានាដោយឥតគិតថ្លៃ។
#dolynews