នាព្រឹកថ្ងៃថ្ងៃទី4 ខែមីនា ឆ្នាំ2024នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពីការគាំពារវិនិយោគនិងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ
ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលា ស្ដីពីការគាំពារវិនិយោគនិងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល។
“វិស័យមូលបត្រ គឺជាឧបករណ៍ហិរញ្ញវត្ថុមួយ សម្រាប់វិនិយោគិន យកទៅប្រើប្រាស់ក្នុងការវិនិយោគ គម្រោងជាក់លាក់ណាមួយ ដោយផ្តល់ជាផលកម្រៃហិរញ្ញវត្ថុ ការប្រាក់ ឬភាគលាភផ្សេងៗ ក្រោមការត្រួតពិនិត្យរបស់និយ័តករមូលបត្រកម្ពុជា ដែលស្រដៀងនឹងវិស័យធនាគារ ឬក្រុមហ៊ុនធានារ៉ាប់រង ជាដើម។ជាគោលការណ៍ ប្រសិនបើវិស័យនេះ ត្រូវបានអនុវត្តដោយត្រឹមត្រូវតាមនិយាមហិរញ្ញវត្ថុ និងក្របខណ្ឌច្បាប់ វានឹងផ្តល់នូវប្រភពទុនក្នុងស្រុកមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលសមស្របសម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងទីផ្សារ”៕
#dolynews