នាព្រឹកថ្ងៃទី 18 ខែមីនា ឆ្នាំ 2024នេះ ឯកឧត្តម គង់ សុភ័ណ្ឌ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារអំពី គម្រោងផ្លូវរថភ្លើងធុនស្រាល
រាជធានីភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារអំពី គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះតេជោក្រុងតាខ្មៅ និងផ្លូវរថភ្លើងរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី1 ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា ស្ថិតនៅសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
#dolynews