ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់នៅរសៀលថ្ងៃទី 4 ខែឧសភាឆ្នាំ 2021 នេះ
បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការ
ត្រួតពិនិត្យការងារអនុវត្តកិច្ចការការពារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19។