ព័ត៌មានជាតិ

ក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី 4 ខែឧសភា ឆ្នាំ 2021 នេះ លោកអភិបាលខេត្ត បន្តផ្ដល់ស្បៀងអាហារ ជូនប្រជាពលរដ្ឋកំពុងរស់នៅក្នុង (តំបន់ក្រហម)។

ក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី 4 ខែឧសភា ឆ្នាំ 2021 នេះ លោកអភិបាលខេត្ត បន្តផ្ដល់ស្បៀងអាហារ ជូនប្រជាពលរដ្ឋកំពុងរស់នៅក្នុង (តំបន់ក្រហម)។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមដំណើរដោយ ឯកឧត្តម អភិបាលរងខេត្ត នឹងកងកម្លាំងមាន

សមត្ថកិច្ច ចុះទៅ( តំបន់ក្រហម ) ស្ថិតនៅក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល នឹងបន្តចុះផ្ដល់ស្បៀងអាហាររបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង( តំបន់ក្រហម ) ចំនួន 151គ្រួសារ និងបន្ទប់ជួលចំនួន991 បន្ទប់ ជួល ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិពងទឹក សូមមានការអត់ធ្មត់ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីកាត់ផ្ដាច់នៅខ្សែចម្លងមេរោគកូវីដ-19 ក្នុងតំបន់នេះ ក្នុង

គោលបំណងឱ្យតំបន់នេះ វិលទៅរកភាពប្រក្រតីធម្មតាឡើងវិញ ជាងនេះទៀត សូមបងប្អូនរួមគ្នាអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ( 3ការពារ 3កុំ ) ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 សំដៅឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈឱ្យបាននាពេលខាងមុខ។

យ៉ាងណាមិញ ស្បៀងដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងភូមិពងទឹក ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ 15 គីឡូក្រាម មី 1 កេស ត្រីខ 1 យួរ ទឹកស៊ីអ៊ីវ1យួរ និងម៉ាស់ 1 ដុំ។

Leave a Reply

Your email address will not be published. Required fields are marked *