មន្ត្រីជំនាញខេត្តស្វាយរៀង ចាប់បានសាច់បង្កកចំនួន៤កុងទឺន័រ ជាច្រើនតោន មិនត្រូវស្ដង់ដាមួយចំនួន នៅថ្ងៃទី៣១ ខែមករា នេះ។
ស្វាយរៀង លោក ហៀង តារ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ «ក.ប.ប» ខេត្តស្វាយរៀង បានBTVនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ នេះថា សាច់បង្កក ដែល មន្ត្រី ជំនាញចាប់ ឃាត់រក្សាទុក ក្រោយក្រុមឈ្មួញនាំចូលតាមភូមិសាស្ត្រខេត្តស្វាយរៀង បច្ចុប្បន្ន ត្រូវ បាន រក ឃើញ ចំណុច ខ្វះខាតមួយចំនួន រួមមានឯកសារពាក់ព័ន្ធបញ្ជាក់ពីគុណភាពសាច់បង្កក លិខិត អនុញ្ញាតនាំចូល ពិសេស សីតុណ្ហភាពមិនគ្រប់គ្រាន់ដើម្បីរក្សាគុណភាពសាច់ ពោល គឺ មិន ត្រូវ ស្តង់ដា។
មន្ត្រីជំនាញបានឱ្យដឹងថា សាច់បង្កកចំនួន ៤កុងតឺន័រនេះ បាននាំចូលមកតាមច្រកព្រំដែនខេត្ត ស្វាយរៀង ចូលមកស្រុករមាសហែក ។ តែទោះជាយ៉ាងណាក៏ដោយ ជំនាញមិន ទាន់ ផ្ដល់ ព័ត៌មាន លម្អិត ជាក់លាក់ចំពោះការចាប់រក្សាទុកសាច់បង្កករាប់តោននេះទេ ដោយកំពុង ធ្វើ ការ ពិនិត្យ ស្រាវជ្រាវ រក ឯកសារ ពាក់ព័ន្ធនានាដើម្បីបញ្ជាក់ថាតើ ការនាំចូលសាច់បង្កកទាំងនេះ ត្រឹមត្រូវ តាម ច្បាប់ ឬទេ៕
#dolynews