អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនរដ្ឋបាលខណ្ឌឬស្សីកែវដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-19។
ភ្នំពេញ : នៅព្រឹកថ្ងៃទី 3 ខែឧសភា ឆ្នាំ2021នេះ ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអនុញ្ញាតអោយឯកឧត្តម ឆារស៏ វ៉ាន់ , ឯកឧត្តម សៅ ភិរុន និងលោក ជិន ប៊ុនធឿន នាំយកអំណោយ មានអង្ករ
គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ យកទៅប្រគល់ជូនរដ្ឋបាលខណ្ឌឬស្សីកែវ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការចែកជូនបងប្អូនកងកំលាំងប្រចាំការក្នុងភូមិសាស្ត្ររបស់ខណ្ឌឬស្សីកែវ។
ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្ដាំផ្ញើការសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំខណ្ឌតាមរយៈឯកឧត្តម ឆារស៏ វ៉ាន់ ដែលបានរៀបចំកងកំលាំងឯកភាពរបស់ខណ្ឌប្រចាំតាម
គោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួនទាំងថ្ងៃយប់ដើម្បីសម្រេចអោយបាននូវបទបញ្ជារបស់រាជរដ្ឋាភិបាល មិនអោយមានការរីករាលដាលបន្តនូវជំងឺកូវីដ-19ដ៏កាចសាហាវមួយនេះ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជា ពិសី ជាអភិបាលខណ្ឌឬស្សីកែវ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ និងនឿយហត់របស់កងកំលាំង ព្រមទាំងបានឧបត្ថម្ភជាអង្ករ គ្រឿងឧបភោគ-បរិភោគនៅពេលនេះ។ យើងខ្ញុំនឹងពាំនាំអំណោយដ៏ថ្លៃថ្លាទាំងនេះទៅប្រគល់ជូនដល់បងប្អូនកងកំលាំងអោយដល់ដៃគ្រប់ៗគ្នា ។
អំណោយដែលប្រគល់ជូនរដ្ឋបាលខណ្ឌនៅពេលនេះរួមមាន៖
1 – អង្ករ 2តោន
2 – ត្រីខ 10កេស ស្មើ 1.000កំប៉ុង
3 – មី 10កេសធំ ស្មើ 60កេសតូច
4 – ភេសជ្ជប៉ូវកំលាំង carabao 100កេស
5 – ប៊ីចេង 1បេ (មាន 25គីឡូ)
6 – អំបិល 1បេ (មាន 25គីឡូ)
7 – ទឹកត្រី 10យួរ ស្មើ 60ដប
8 – ទឹកស៊ីអុីវ 10យួរ ស្មើ 60ដប
9 – ទឹកសុទ្ធ ARUNA 200កេស
10 – អាល់កុល 150លីត្រ
11 – ម៉ាស់ 2កេសធំ មាន 100ប្រអប់ ស្មើ 5.000ម៉ាស់