ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី56 អាណត្តិទី3 របស់ក្រុមប្រឹក្សាខេត្ត..
ខេត្តកណ្ដាល ៖ ថ្ងៃព្រហស្បតិ៍ទី 11 ខែមករា ឆ្នាំ 2024នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី56 អាណត្តិទី3 របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល។
កិច្ចប្រជុំនេះដែរផ្តោតទៅលើរបៀបវារ:ដូចខាងក្រោម៖
1 – ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី55 របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី3។
2 – ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ស្ដីពីកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី3។
3 – ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ2023 ស្តីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត។
4 – ពិនិត្យ ពិភាក្សា និងអនុម័តលើគម្រោងចំណូល ចំណាយថវិការដ្ឋបាលខេត្ត ក្រោយវិចារណកម្មថវិកា។
5 – ផ្សព្វផ្សាយ សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី18 ខែធ្នូ ឆ្នាំ2023 ស្ដីពីករណីរកឃើញវីរុសកូវីដ-19 បម្លែងថ្មី ប្រភេទ Omicron JN1
6 – បញ្ហាផ្សេងៗ។
#dolynews