យ៉ាងហោចណាស់មនុស្សចំនួន2នាក់ និងហេរ៉ូអ៉ីន ៦០កញ្ចប់ត្រូវបានសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រើរយៈពេលស្រាវជ្រាវជិត ៣ខែ
តាមប្រភពព័ត៌មានបានឱ្យដឹងថាលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯកឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន បើកការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀននៅក្រុងព្រះសីហនុ ចាប់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ២នាក់ ដកហូតថ្នាំញៀន ប្រភេទហេរ៉ូអ៉ីន ចំនួន ៦០កញ្ចប់ សរុបទម្ងន់២០គីឡូក្រាម ។
សូមបញ្ជាក់ផងដែលថា ក្នុងការចុះបង្ក្រាបនេះដោយមានកម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង ២០ និង៣០នាទី។
យ៉ាងណាមិញ ជនសង្ស័យទាំង ២នាក់ ១. ឈ្មោះ LO TUAN HANH ឬ TRAN TUAN THANH ភេទប្រុស ជនជាតិវៀតណាម កើត ២៦/១០/១៩៦០ កាន់លិខិតឆ្លងដែនលេខ C5968845 និង ២.ឈ្មោះ CHUNG DUONE ភេទប្រុស ជនជាតិវៀតណាម កើត ២៤/១២/១៩៨០ កាន់លិខិតឆ្លងដែនលេខ C8603967។
លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ មានការសហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ ប្រើរយៈពេលស្រាវជ្រាវជិត ៣ខែ ។
ដូច្នេះចំពោះជនសង្ស័យ ទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើស គ្រឿង ញៀនបានបញ្ជូនបន្តទៅកាន់ សមត្ថកិច្ចខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី និងតាមស្រាវជ្រាវស្វែងរកបក្ខពួកជនសង្ស័យបន្ថែមទៀត ៕
#dolynews