ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ ទាំងអស់ ត្រូវអនុវត្តកិច្ចការចាំបាច់ ចំនួន ៥ចំណុច ជុំវិញការប្រើប្រាស់ឯកសារធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវ ដើម្បីពង្រឹងរបៀបរបបការងារ និងលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ ក្នុងគោលបំណងដើម្បីគ្រប់គ្រង និងពង្រឹងការប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ឡាវ ស្របតាមកិច្ចព្រមព្រៀងស្ដីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។
#dolynews