ឈា..ម.ស្រែ.កស្បែ..ក.ហៅ.ឃា..តករ ដែលបានចា.ក់សម្លា.ប់ប្រពន្ធ មួយកាំបិតនៅខណ្ឌមានជ័យ ពេលនេះត្រូវបានសមត្ថកិច្ច ក្របួចជាប់ហើយ។
ភ្នំពេញ: ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី18 ខែសីហា ឆ្នាំ2023នេះ ជនសង្ស័យជាប្ដីមានឈ្មោះ អុក អាយុ 37 ឆ្នាំ ជាជនជាតិវៀតណាម មុខរបរលក់ដូរ ហើយប្រពន្ធក៏ជាជនជាតិវៀតណាមដូចគ្នាដែរ។ ហើយករណីប្ដីចា-ក់ស-ម្លា-ប់ប្រពន្ធ រួចនាំកូនអាយុ6ឆ្នាំ ជិះម៉ូតូគេចខ្លួន នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
សូមរំលឹកឡើងវិញថាតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងនៅវេលាកើតហេតុម៉ោងប្រហែល10យប់ គេលឺសំឡេងស្ដ្រីជាប្រពន្ធ បានស្រែកយំ និងហៅឲ្យគេជួយ។ ពេលនោះអ្នកជិតខាងនាំគ្នារត់ទៅមើលឃើញស្ដ្រីរងគ្រោះដេកដួលឈាមពេញខ្លួន ហើយបាត់កូនប្រុសម្នាក់ ឃើញតែកូនស្រីនៅជាមួយជនរងគ្រោះ ហើយអ្នកជិតខាងបានសួរនាងតូចបានប្រាប់ថា «ប៉ាវៃម៉ាក់»។ ភ្លាមនោះ អ្នកជិតខាងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ នៅក្បែរផ្ទះ ហើយទទួលព័ត៌មាន នៅព្រឹកថ្ងៃទី17 ខែសីហា ឆ្នាំ2023នេះ ជនរងគ្រោះបានស្លា-ប់បាត់ហើយ។
#dolynews