ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបេីកការដ្ឋានជួសជុលផ្លូវបេតុងអាមេប្រវែង3,530ម៉ែត្រ ទទឹង9ម៉ែត្រ កម្រាស់0,2ម៉ែត្រ។

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបេីកការដ្ឋានជួសជុលផ្លូវបេតុងអាមេប្រវែង3,530ម៉ែត្រ ទទឹង9ម៉ែត្រ កម្រាស់0,2ម៉ែត្រ។

ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2022 នេះ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលអញ្ជើញក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុង ស្ថិតនៅភូមិព្រែកសំរោង3 សង្កាត់តាខ្មៅ និងព្រែករាំង1 សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏ជាសមិទ្ធផលថ្មីមួយ បន្ថែមទៀតរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងចំណោមផ្លូវបេតុងជាច្រើនផ្សេងទៀត ដែលជាចំណងដៃផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅទាំងមូល។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែង ឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ បានដាក់ចេញនិងអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកបដោយចីរភាព និងបរិយាប័ន្ន។

កត្តាសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិមានឱកាសក្នុងការអភិវឌ្ឍ រីកចម្រើនបានយ៉ាងឆាប់រហ័ស មានភាពស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ។ ប្រជាពលរដ្ឋបានទទួល ផលពីសុខសន្តិភាព បានធ្វើឱ្យជីវភាពរស់កាន់តែស៊ីវិល័យ និងធូរធារជាងមុន ដែលមិននឹកស្មានថាប្រទេសកម្ពុជារបស់យើងបានរីកចម្រើនឆាប់ រហ័សដូចសព្វថ្ងៃនេះ៕

https://www.facebook.com/dolynews

Leave a Reply

Your email address will not be published. Required fields are marked *