យ៉ាងហោចណាស់បុគ្គលិកវិទ្យុ វីអូឌី 8នាក់ ចូលរួមបម្រើការាររាជកាជាបណ្ដើរៗ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានមាន ប្រសាសន៍យ៉ាងដូច្នេះថា រកាលពីថ្ងៃ14កុម្ភៈ2023ខ្ញុំបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីដែលបាន
បាត់បងការងារធ្វើ។
គិតត្រឹមល្ងាចថ្ងៃ17កុម្ភៈ2023នេះមានបុគ្គលិក8រូបបានមកដាក់ពាក្យសុំចូលធ្វើការ។ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង 17.00នាទី ថ្ងៃ28កុម្ភៈ2023។
ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុ វីអូឌី គ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួន
មិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត។
ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹម
ជិវិត។ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។
ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ៕
#dolynews