ឯកឧត្តម គង់ សោភ័ណ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូ នៃសាធារណ:កូរ៉េខាងត្បូង
ខេត្តកណ្ដាល: នៅព្រឹកថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងប្រតិភូ សាធារណ:កូរ៉េខាងត្បូង ដឹកនាំដោយ លោក អាន ស៉ឹងដេ (Anh Seungdae) អគ្គនាយក នៃការិយាល័យគោលនយោបាយ រដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណ:កូរ៉េខាងត្បូង ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល។
យ៉ាងណាមិញជំនួបសំដែងការគួរសម និងពិភាក្សាការងារនេះបានពិភាក្សាអំពីការពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្ត្រឱ្យកាន់តែរឹងមាំ ហើយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋបាលខេត្ត និងការិយាល័យគោលនយោបាយរដ្ឋបាលមូលដ្ឋានឱ្យកាន់តែខ្លាំងក្លា ព្រមទាំងដើម្បីខិតខំបង្កើតកិច្ចសហប្រតិបត្តិការមួយចំនួនឱ្យចេញជាផ្លែផ្កាជាក់ស្តែង។
ដូច្នេះ“ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិ និងទស្សនៈទៅវិញទៅមក និងចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទេ្វភាគីផងដែរ”៕
#dolynews