ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអាគារទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម។
នៅថ្ងៃទី 31 ខែមករា ឆ្នាំ 2023 នេះ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមអបអរសាទរ ស.ស.យ.ក. ខេត្តកំពង់ចាម ដែលទទួលបានសមិទ្ធផលថ្មី នូវទីស្នាក់ការដែលជាអគារ ពហុបំណង សម្រាប់បម្រើដល់ការធ្វើសកម្មភាពរបស់ខ្លួន។
ឯកឧត្តមសង្ឃឹមថា សមិទ្ធផលអគារថ្មីនេះនឹងជួយធ្វើឱ្យការងាររបស់យើងកាន់តែមានប្រសិទ្ធភាពជាងមុន ក្នុងបុព្វហេតុយុវជនដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។
#dolynews