ព័ត៌មានជាតិ

ខេត្តព្រះសីហនុ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ19 ជូនដល់កុមារ ដែលមានអាយុចាប់ពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ។

ខេត្តព្រះសីហនុ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ19 ជូនដល់កុមារ ដែលមានអាយុចាប់ពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ។

នៅព្រឹកថ្ងៃទី17 ខែកញ្ញា ឆ្នាំ2021 រដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ19 ជូនដល់កុមារ ដែលមានអាយុចាប់ពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ នៅទូទាំងខេត្តព្រះសីហនុ។

សូមជម្រាបថា ចំពោះខេត្តព្រះសីហនុ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជូនដល់កុមារដែលមានអាយុចាប់ពី 6ឆ្នាំដល់ក្រោម 12ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី17 ខែកញ្ញា រហូតដល់ថ្ងៃទី21 ខែកញ្ញា ឆ្នាំ2021 នៅតាមទីតាំងដូចខាងក្រោម ៖

1. ក្រុងព្រះសីហនុ មាន 2ទីតាំង៖

.សាលាបឋមសិក្សាវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ស្ថិតនៅសង្កាត់លេខ1 ក្រុងព្រះសីហនុ។

. សាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ4 ក្រុងព្រះសីហនុ។

 

2. ក្រុងកោះរ៉ុង មាន 1ទីតាំង៖

. រីហ្សតបាកាស ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

 

3. ស្រុកព្រៃនប់ មាន 3ទីតាំង៖

.វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។

 

.វត្តអូរចំណារ ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។

 

.អនុវិទ្យាល័យសំរុង ស្ថិតនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់។

 

4. ស្រុកស្ទឹងហាវ មាន 1ទីតាំង៖

. វិទ្យាល័យស្ទឹងហាវ ស្ថិតនៅភូមិ 3 ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ដោយ: ម៉ារ៉ាឌី

Leave a Reply

Your email address will not be published. Required fields are marked *