សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ថ្ងៃទី 5មករា គឺជាខួប 47 ឆ្នាំនៅថ្ងៃរៀបការ 1.976 5មករា 2023។
ពេលវេលាដ៏លំបាកបំផុតជាមួយទឹកភ្នែករាប់លានដំណក់ ប្តីប្រពន្ធយើងបានរួមជាមួយប្រជាជនកម្ពុជាក្រោកឈរឡើងតស៊ូដើម្បីការរស់រានមានជីវិតនិងការអភិវឌ្ឍដូចសព្វថ្ងៃ។
យើងមិននឹកស្មានថាយើងអាចរស់រហូតមកដល់ពេលនេះឡើយបើប្រៀបជាមួយការលំបាកនាពេលនោះ។
យើងក៏មិនបានគិតថាយើងមានកូននិងចៅចំនួនច្រើនដែលគួរស្រឡាញ់ដូចសព្វថ្ងៃនេះដែរ។មេរៀនបានបង្ហាញថារៀបការមានភ្លេងឬអត់ភ្លេងគ្មានអ្វីខុសគ្នាទេបញ្ហាស្ថិតត្រង់ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យគ្នាឬអត់?បែកបាក់ឬស្ថិតស្ថេរស្ថិតនៅលើចំណុចនេះហើយ៕