ព័ត៌មានជាតិ

ល្ងាចថ្ងៃទី 19 តុលា ឆ្នាំ 2020 នេះ ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ រួមជាមួយនឹង ឯកឧត្តម ឡាយ គឹមលី នាយកខុទ្ទកាល័យឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមការងារកងកម្លាំងអាជ្ញាធរក្រុង បានចុះពិនិត្យមើលស្ថានភាពទឹកនៅរង្វង់មូល អូរព្រំដែន និងជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកសុវត្ថិភាព។

ល្ងាចថ្ងៃទី 19 តុលា ឆ្នាំ 2020 នេះ ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ រួមជាមួយនឹង ឯកឧត្តម ឡាយ គឹមលី នាយកខុទ្ទកាល័យឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមការងារកងកម្លាំងអាជ្ញាធក្រុង បានចុះពិនិត្យមើលស្ថានភាពទឹកនៅរង្វង់មូល អូរព្រំដែន និងជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពសូមជម្រាបជូនដំណឹងបន្ថែទៀតថា គិតត្រឹមថ្ងៃទី19 ខែតុលា ឆ្នាំ 2020នេះ ដោយសារមានទឹកនៅតែបន្តហូរមកពីស្រុក អារញ្ញ ខេត្ត ស្រះកែវ ប្រទេសថៃ បានធ្វើឲ្យស្ថានភាពទឹកអូរព្រំដែន កើនឡើងនឹងហូរបុកទៅលើកំណាត់ផ្លូវក្បែររង្វង់មូល ប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ជាមួយគ្នានេះដែរក៏បានបង្កឱ្យមានការជន់លិចក្នុងឃុំមួយចំនួនដែលក្រុមការងារបានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពប្រមាណជា 1000 គ្រួសារនៅវេលាយប់នេះផងដែរ។សូមបងប្អូនប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតបើមានបញ្ហាអ្វីកើតឡើងត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចកងកម្លាំងឲ្យបានគ្រប់ពេលវេលា។

Leave a Reply

Your email address will not be published. Required fields are marked *