ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែងជាង1,000ម៉ែត្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង។
នៅរសៀលថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2022 នេះ ឯកឧត្តម គង់សោភ័ណ្ឌ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេរប្រវែងជាង 1,000 ម៉ែត្រ និងទទឹង 0.6 ម៉ែត្រ កម្រាស់0.15 ម៉ែត្រ ស្ថិតនៅក្នុងភូមិបិនបោត ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នេះគឺជាសមិទ្ធផលដ៏ល្អប្រសើរថ្លៃថ្លាដែលជាចំណងដៃជូនដល់ប្រជាពលរដ្ឋរក្នុងសម័យតេជោសន្តិភាព និងការអភិវឌ្ឍ។
ការកសាងហេដ្ឋារចនាសម្ព័ន្ធ បានដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម និងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយសមធម៌ និងបរិយាប័ន្ន ស្របតាមមាគ៌ា និងចក្ខុវិស័យដ៏ភ្លឺស្វាង ប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិត ដើម្បីផ្លាស់ប្ដូរឥរិយាបថ និងវិធីធ្វើសកម្មភាពរបស់មន្ត្រីរាជការ ក្នុងគោលដៅបម្រើសេវាកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យ៕