ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ បានជម្រាបជូនថានឹងរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅរយៈពេល2 ថ្ងៃ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានជម្រាបជូនថានឹងរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅរយៈពេល2 ថ្ងៃ។

កណ្ដាល ការរៀបចំព្រះរាជពិធីបុណ្យអ៉ុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ថ្នាក់ជាតិ ត្រូវបានផ្អាកយ៉ាងណាក្តី តែការរៀបចំពិធីបុណ្យអុំទូក កម្សាន្ត សប្បាយនៅតាមបណ្ដារាជធានី ខេត្ត នានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបានតាមលទ្ធភាពជាក់ស្ដែង ដើម្បីបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋបង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ឱកាសនៃការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ។

ជាក់ស្តែង រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល 2ថ្ងៃ គឺចាប់ពីថ្ងៃទី22 ដល់ថ្ងៃទី23 ខែតុលា ឆ្នាំ2022នេះ ដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ បានកម្សាន្តសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងដើម្បីត្រៀមចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខ និងអកអំបុក។

ជាមួយគ្នានេះ រដ្ឋបាលខេត្តនឹងរៀបចំការប្រគំតន្ត្រី របស់សមាគមសិល្បៈករខ្មែរ និងការដាក់តាំងពិព័រណ៍លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ព្រមទាំងមានការបាញ់កាំជ្រួចផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *