នៅព្រឹកថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2022 នេះ ឯកឧត្តម ស សុខា តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម ។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានប្រគល់ជូននូវថវិការបស់ឯកឧត្តមដល់គណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ទាំង 26នាក់ ក្នុងម្នាក់ៗ ចំនួន 200ដុល្លារ និងបន្ថែមជូននូវថវិការបស់ឯកឧត្តមស សុខា និងក្រុមគ្រួសារ ចំនួន 500ដុល្លារ ដល់គណៈប្រតិភូ សម្រាប់សម្រួលការចំណាយលើបញ្ហាទូទៅក្នុងអំឡុងពេលស្នាក់នៅ ក៏ដូចជាប្រកួតនៅប្រទេសឥណ្ឌូនេស៊ី លើកទី 11 នៅទីក្រុងសូឡូ។