ខេត្តកំពង់ចាម នៅថ្ងៃសុក្រ ទី 20 ខែឧសភា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ផ្លូវក្រាលកៅស៊ូ DBST ចំនួន 5ខ្សែ ប្រវែង 27,97គ.ម នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។