សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជា នឹងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា ដែលបណ្តាលឲ្យចន្លោះថ្ងៃទី4 រហូតដល់ថ្ងៃទី 10 ខែឧសភា ឆ្នាំ2022នេះ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ លាយឡំបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់។
