ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកការិយាល័យនយោបាយប្រចាំការ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមាន7មករា។ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកការិយាល័យនយោបាយប្រចាំការ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមាន7មករា។

នាព្រឹកថ្ងៃទី18 ខែតុលា ឆ្នាំ2022 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ូ វ៉ាន់ធឿង (Vo Vanthoung) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

ឯកឧត្តម វ៉ូ វ៉ាន់ធឿង បានគោរពនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោ និងបានគោរពវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននិងការអភិវឌ្ឍ របស់កម្ពុជា។

 

ឯកឧត្តម វ៉ូ វ៉ាន់ធឿង បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម និងប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺស្របពេលជាមួយនឹងខួប55ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងវៀតណាមផង និងខួប 45ឆ្នាំ នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតផង ហើយទិសដៅសំខាន់របស់ឯកឧត្តម និងប្រតិភូទាំងមូល គឺធ្វើយ៉ាងណាជំរុញពង្រីកពង្រឹងទំនាក់ទំនងរវាងបក្ស និងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងក្នុងន័យនេះឯកឧត្តមបានគោរពសូមគោលការណ៍ពីសម្ដេចតេជោ ៖

ទី1) ជំរុញទំនាក់ទំនងរវាងបក្សនិងបក្សឱ្យកាន់តែស៊ីជម្រៅនិងមានភាពជាក់ស្ដែង

ទី2) ជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរបស់បក្សទាំងពីរ

ទី3) ជំរុញទំនាក់ទំនងរវាងខេត្តនិងរាជធានីរបស់ប្រទេសទាំងពីរ។

ទី4) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ

ទី5) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិង ពាណិជ្ជកម្ម

និងទី6) ជំរុញកិច្ចសហប្រតិបត្តិការលើក្របខណ្ឌតំបន់និងពិភពលោក

 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ូ វ៉ាន់ធឿង ដែលបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេច ។

 

សម្ដេចតេជោ បានគាំទ្រចំពោះសំណើទាំង 6ចំណុច របស់ឯកឧត្តម វ៉ូ វ៉ាន់ធឿង។ សម្ដេចតេជោបានមានប្រសាសន៍ថា ការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្ត តាមព្រំដែនឲ្យបានល្អជាទីបំផុត ជាពិសេសបញ្ហាសន្តិសុខ សម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ដូចជា៖ ការជួញដូរ រត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្សជាដើម៕

#dolynews

https://www.facebook.com/dolynews

Leave a Reply

Your email address will not be published. Required fields are marked *