ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកងកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយនគរបាលចំនួន 2 រូបដែលបានស្លាប់ក្នុងពេលបំពេញភារកិច្ច។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកងកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយនគរបាលចំនួន 2 រូបដែលបានស្លាប់ក្នុងពេលបំពេញភារកិច្ច។

នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី21 ខែ​មេសា ឆ្នាំ​2022នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល និងមន្ត្រីក្រោមឱវាទ ចូលរួម​គោរព​វិញ្ញាណក្ខន្ឋ និងនាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ ចំនួន 5,000,000 រៀល ចូលបច្ច័យ សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ និងលោកអនុសេនីយ៍ទោ រឹម សុផាណា មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដែលបានពលីជីវិតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។​

 

សូមបញ្ជាក់ផងដែរថា កាលពីមកវេលាម៉ោង 10 និង 30 នាទីព្រឹកថ្ងៃទី 21 ខែមេសាឆ្នាំ 2022 នេះ នៅចំណុចដីវាល ស្ថិតក្នុងភូមិចន្ទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ខណៈកងកម្លាំងប៉ូលីសកំពុងចុះបង្ក្រាបករណីគ្រឿងញៀនស្រាប់តែពួកជនល្មើសដែលប្រដាប់ដោយអាវុធបានបាញ់ស្រោចមកលើមន្ត្រីប៉ូលិសបណ្ដាលឲ្យមន្ត្រីប៉ូលិសស្រុកអង្គស្នួលចំនួន 2 នាក់បានបាត់បង់ជីវិតហើយបានឃាត់ជនសង្ស័យចំនួន 2 នាក់ ភេទប្រុស និងរឹបអូសបានវត្ថុតាងមួយចំនួន។

 

បច្ចុប្បន្ន សពលោកវរសេនីយ៍ត្រី ជុច សុភា​ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល​ ចំណែកសពលោកអនុសេនីយ៍ទោ រឹម សុផាន់ណា ត្រូវបានក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិអង្គស្នួលទី 3 ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

Leave a Reply

Your email address will not be published. Required fields are marked *