លោកវីរៈសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមន ធ្វើលិខិតអញ្ជើញម្ចាស់រថយន្ត Tundra អោយចូលខ្លួន ករណីល្មើសច្បាប់ចរាចរណ៍។
ប្រភពច្បាស់ការ ពីមន្ត្រីនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា បន្ទាប់ពីមានការរិះគន់ខ្លាំងពីមហាជនតាមបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធមន្ត្រីក្រសួងមហាផ្ទៃម្នាក់ បេីកបររថយន្តម៉ាក ធុនដ្រា បញ្ច្រាស់ទិញដៅចរាចរណ៍នោះ នៅរសៀលថ្ងៃទី 20 ខែ មីនា ឆ្នាំ 2022 នេះ លោកវរៈសេនីយ៍ឯក យិន សាន អធិការនគរបាលខខណ្ឌចំការមន បានធ្វើលិខិតអញ្ជើញ ម្ចាស់រថយន្តអោយចូលខ្លួនមមកពិន័យតាមច្បាប់។