ឃាត់ខ្លួនបុរសម្នាក់ រួមទាំងឡានផ្លាកលេខ ន-ប ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាល រាជធានី ភ្នំពេញ។
នៅព្រឹកនេះកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វេីការឃាត់ខ្លួនបុរសម្នាក់ និងរថយន្តបញ្ជូនមកស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់។
បន្ទាប់ពីបានឃេីញបុរសរូបនេះបេីករថយន្តឡាយនៅម៉ោង 8ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ6A ខណ្ឌជ្រោយចង្វារ ហើយស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ 19៕