ហាង Kimmo មីហឹរកូរ៉េ7 កំរិត ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ144 កែង 19 សង្កាត់ផ្សារកណ្ដាល1ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ចាប់ពីថ្ងៃទី 3ដល់ថ្ងៃទី 13 ខែមេសា ឆ្នាំ2021ដោយសារមាន អ្នកជំងឺកូវីដ19 បានទៅហូបអាហារនៅទីតាំងនេះ ដូច្នេះសូមពាក់ម៉ាស់រក្សាគម្លាតលាងដៃពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅហូប រួមនឹងបុគ្គលិកនៅទីនោះផងដែរ។
សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល 14 ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។