ព័ត៌មានជាតិ

ថាមែនៗ ចេះគ្រប់រឿងដែលគេល្បីថា គ្រូតឿៗ ពូកែធ្វើឡប់ ឆ្កួត បំពុលសង្គមត្រូវបានសមត្ថកិច្ចចាប់វាស់កម្ពស់ហើយ។

ថាមែនៗ ចេះគ្រប់រឿងដែលគេល្បីថា គ្រូតឿៗ ពូកែធ្វើឡប់ ឆ្កួត បំពុលសង្គមត្រូវបានសមត្ថកិច្ចចាប់វាស់កម្ពស់ហើយ។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅមុននេះបន្ដិចថា បន្ទាប់ពីមានការរិះគន់តាមបណ្ដាញសង្គម Facebook ចំពោះការបង្ហោះវីដេអូ ដែលបង្ហាញពីសកម្មភាពមិនសមរម្យរបស់បុរសម្នាក់នេះ ដែលគេហៅថា គ្រូតឿៗ នៅព្រឹកថ្ងៃទី 5 ខែមេសា ឆ្នាំ 2022 នេះ លោកបានបញ្ជាឲ្យកម្លាំងស្រាវជ្រាវ បានចាប់នាំខ្លួនមកធ្វើការសួរនាំតែម្ដង។

 

បើតាមលោកឧត្តមសេនីយ៍ស្នងការ សកម្មភាពរបស់បុគ្គលម្នាក់នេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គម ជាពិសេសវីដេអូមួយដែលនាំឲ្យមានការរិះគន់ខ្លាំង គឺបុរសម្នាក់នេះ និងបក្ខពួក នាំគ្នាសុីអាចម៍គោ ដែលជាសកម្មភាពមិនសមរម្យ និងប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបង្ហាញថាហាក់ដូចប្រជាពលរដ្ឋគ្មានបាយហូប។

 

សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ការហៅបុគ្គលនេះមកសួរនាំ គឺចង់ឲ្យបុគ្គលម្នាក់នេះបញ្ជាក់អំពីមូលហេតុ នៃការបង្ហោះវីដេអូបែបនេះនៅតាមបណ្ដាញសង្គម បន្ទាប់ពីបញ្ចប់ការសួរនាំ សមត្ថកិច្ចបានឲ្យ គ្រូតឿ នេះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងសុំទោសជាសាធារណៈចំពោះសកម្មភាពខុសឆ្គងរបស់រូបគេ និងបក្ខពួកប៉ុន្មាននាក់ទៀត។

Leave a Reply

Your email address will not be published. Required fields are marked *