ភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី29 ខែមីនា ឆ្នាំ2022នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំពិធីរៀបអភិសេកព្រះអង្គប្រក់នាគគោកធ្លក តម្កល់ក្នុងប្រាង្គនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ដោយមានការប្រជុំតាមរយៈប្រព័ន្ធ ZOOM នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
