នៅរសៀលថ្ងៃទី 18 ខែមីនា ឆ្នាំ 2022 នេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត និងលើកទឹកចិត្តឲ្យព្រះអង្គម្ចាស់ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាពនិងសក្តានុពុលដែលមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំផែនការសកម្មភាព និងជំរុញការអនុវត្តឲ្យបានជោគជ័យនាពេលខាងមុខ។
