ព័ត៌មានជាតិ

តើដីស្រះទឹករួមដែលស្ថិតនៅក្នុងភូមិព្រែក្រាយ អាចរបូតទៅលើដៃឈ្មួញមានអំណាចដែរឬទេ។

តើដីស្រះទឹករួមដែលស្ថិតនៅក្នុងភូមិព្រែក្រាយ អាចរបូតទៅលើដៃឈ្មួញមានអំណាចដែរឬទេ។

(ព័ត៌មានបឋម): តាមប្រភពពីប្រជាពលរដ្ផដែលរស់នៅភូមិព្រៃក្រាយ ឃំុព្រៃពួច ស្រុកឣង្គស្នួល ខេត្តកណ្តាល បានប្រាប់ឣង្គភាពសាព័ត៌មានយើងមកថា មានឣ្នកមានឣំណាចនៅពីក្រោយខ្នងឣ្នកមានលុយ បានរៀបចំផែនការដេាះដូរលក់ស្រះទឹករួមភូមិព្រៃក្រាយហើយ ។

គួររំលឹកដែរថាស្រះទឹករួមភូមិនេះមានសារះសំខាន់ណាស់សំរាប់ផ្តល់ទឹកដល់ប្រជាពលរដ្ផជាច្រើនគ្រួសារ និងអ្នកភូមិឣាស្រ័យផល យកទឹកប្រើប្រាស់ចាំបាច់បំផុតរបស់ប្រជាពលរដ្ផទាំង4ឬ5ភូមិ រួមមានភូមិព្រៃក្រាយ ភូមិចំការស្លែង ភូមិ ចំបក់ទន្សាយ ក្រាំងលាវ ចំការជោរ ភូមិព្រៃភក្តី ភូមិចំការគួយ និងភូមិជាច្រើនទៀតនៅក្នុងឃំុ ព្រៃពួចទាំងមូល។

យ៉ាងណាមិញស្របពេលដែលក្រុមការងារចំរុះរបស់មន្ទីរដែនដីនគរូបនិយកម្មខេត្តកណ្តាល រៀបចំវាស់វែងជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ផនៅក្នុងឃំុព្រៃពួច ស្រុកឣង្គស្នួលខេត្តកណ្តាលនេះហើយ។

ដូច្នេះអង្គភាពសារព័ត៌មានយើងខ្ញុំនឹងតាមដានសើបឣង្កេតរឿងនេះឣោយដឹងឬសគល់ថាតើឣ្នកមានឣំណាចមួយណាមកព្យាយាមចង់រួមគំនិតគ្នាចង់លក់ស្រះរួមភូមិព្រៃក្រាយនេះ។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *