សេចក្ដីជូនព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយប្រេងនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី16 រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ2022 ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ 5,300រៀល/លីត្រ(ឡើងចំនួន500រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ 5,300រៀល/លីត្រ (ឡើងចំនួន800រៀល)។
