សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាសហប្រធានបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ2022
នៅព្រឹកថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2022 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហប្រធាន បើករួមបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ2022 ដែលពិធីនេះប្រារពឡើងនៅសណ្ឋាគារឡូតេវើល សាលឡូតេគ្រីស្តាល់ ក្នុងរដ្ឋធានីសេអ៊ូល
សាធារណរដ្ឋកូរ៉េ ។ នៅក្នុង កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ2022 គឺបណ្តាមេដឹកនាំពិភពលោកនានា រួមទាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនេះ។
នៅក្នុងពិធីជួបជុំមុនពិធីបើកជាផ្លូវការ សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានបាន ការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីបណ្តាមេដឹកនាំពិភពលោកនានា ក្នុងនោះរួមមានឯកឧត្តម នាយករដ្ឋមន្រ្តីកូសូវ៉ូ ឯកឧត្តម មេក ប៉ែន (Mike Pence) អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្តម បាន
គីមីន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧតត្តម អតីតនាយករដ្ឋមន្រ្តី ព័រទុយហ្កាល់ និងជាអតីតប្រធានគណៈកម្មកាសហគមន៍អឺរ៉ុប ឯកឧត្តមអតីតនាយករដ្ឋមន្រ្តីអីស្រាអ៊ែល រួមទាំងឥស្សរជនជាន់ខ្ពស់ពិភពលោកជាច្រើនរូបទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើរបៀបវារៈ នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ2022 សន្តិភាពនៅឧបទ្វីបកូរ៉េ។
បន្ទាប់មកបណ្តាមេដឹកនាំឥស្សរជនជាន់ខ្ពស់ពិភពលោក បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ2022 ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយនៅក្នុងពិធីបើកជាផ្លូវការនេះ បណ្តាមេដឹកនាំសាសនាពិភពលោក បានអញ្ជើញបូងសួងសុំសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ ពិសេសការថ្លែងសារសន្តិភាព និងការបួងសួងរបស់តំណាងសាសនាទាំងបួន រួមទាំងព្រះសង្ឃនិមន្តទៅពីព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ឯកឧត្តមបណ្ឌិត យុន យ៉ុងហូ អគ្គនាយកអង្គការសន្តិភាពសកល មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងបណ្តាមេដឹកនាំនានា ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ2022 ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នៅលើទឹកដីរដ្ឋធានីសេអ៊ូល ដ៏ស្រស់បំព្រងនេះ។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចតេជោ និងបណ្តាមេដឹកនាំពិភពលោកទាំងអស់នៅពេលនេះ ក៏ដូចជាការថ្លែងសាតាមប្រព័ន្ធវីដេអូ គឺជាការចូលរួមចំណែកដល់បុព្វហេតុសន្តិភាពនៅឧបទ្វីបកូរ៉េ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕