នាព្រឹកថ្ងៃព្រហស្បតិ៍ទី 10 ខែកុម្ភៈ ឆ្នាំ 2022 នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបពិភាក្សាការងារជាមួយ អគ្គស្នងការនគរបាលជាតិថៃ។
នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបពិភាក្សាការងារជាមួយ លោក នាយឧត្តមសេនីយ៍ Damrongsak Kittiprapad អគ្គស្នងការរងនគរបាលជាតិថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ជាតិរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។