នាព្រឹកថ្ងៃចន្ទថ្ងៃទី24 ខែមករា ឆ្នាំ2022នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន 4គ្រឿង ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ពិធីប្រគល់នេះជាគម្រោងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ( គម្រោងគូសាណូណិ ) ក្រោមអធិបតីភាពឯកឧត្ដម មីកាមី ម៉ាសាហុីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ជប៉ុន ប្រចាំកម្ពុជា និង
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្ថិតនៅការិយាល័យកណ្ដាលអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។