តើវាសនារបស់មន្ត្រី ដែលរំលោភទន្ទ្រានកាប់ព្រៃលិចទឹកទៅជាយ៉ាងណា រដ្ឋាភិបាលបំពាក់ស័ក្ដិអោយដេីម្បីទៅបង្ក្រាបបទល្មើសបែជាទៅប្រព្រឹត្តបទល្មើសខ្លួនឯង។
លោកឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ដែលល្បីល្បាញខាងឈូសឆាយយកដីព្រៃលិច ទឹករបស់រដ្ឋនៅខេត្តកំពង់ឆ្នាំង និងជាអ្នកពូកែប្ដឹងចាប់ប្រជាពលរដ្ឋដែលចូលទៅក្បែរដីលោកដាក់គុកនោះ ពេលនេះបានស្ម័គ្រចិត្តប្រគល់ដីដែលខ្លួនទន្ទ្រានកាន់កាប់យកដោយខុសច្បាប់ចំនួន 675 ហិកតា ជូនរដ្ឋវិញទាំងញ័រដៃតតាត់ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន ។
មហាជន ក៏ដូចជាប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង កំពុងរង់ចាំតាមដានបន្ត តេីមានមន្ត្រី ប៉ុន្មាននាក់អាចប្រឈមមុខចំពោះផ្លូវច្បាប់ពាក់ព័ន្ធនឹងការទន្ទ្រានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ?
មហាជនគ្រប់ទិសទីបានសាទរ និង គាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន លេីពួកខិលខូចទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ ។pvnn