ឯកឧត្តម នៃ ចារី អភិបាលរង ខេត្តកណ្តាល ព្រមទាំងឯកឧត្តម អភិបាលរងខេត្ត កម្លាំងមានសមត្ថកិច្ច និងអជ្ញាធរស្រុកអង្គស្នួល នៅរសៀលថ្ងៃទី 16 ខែឧសភា ឆ្នាំ 2021នេះ។
នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងនៅការអបអរសាទរ និងរីករាយបំផុត ចំពោះបងប្អូន កម្មករ កម្មការនី ដែលជាសះស្បើយ ពីជំងឺកូវីដ19 នៅក្នុងក្រុមហ៊ុន ( ម៉ាស្ទ័រនិងហ្វែង )ចំនួន 128 នាក់ នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក សាលាបឋមសិក្សា ( កុយតិប និងវិទ្យាល័យថ្នល់ទទឹង) ស្ថិតនៅក្នុងស្រុក អង្គស្នួល ខេត្តកណ្ដាល ។
យ៉ាងណាមិញ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត លះបង់ពេលវេលាទាំងយប់ទាំងថ្ងៃ ក្នុងការមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ រហូតបានជាសះស្បើយ។