ព័ត៌មានជាតិ

សារសំឡេងពិសេស របស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2021 នេះ។

សារសំឡេងពិសេស របស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2021 នេះ។

សម្តេចតេជោ ហ៊ុន សែន សុំស្នើឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ទៅលើការការពារសុខភាពក្នុងពេលមានភាពត្រជាក់កើតឡើង ។

 

សម្តេចតេជោ ក៏អំពាវនាវឱ្យយកចិត្តទុកដាក់ជាពិសេស ចំពោះមនុស្សចាស់ ក្រុមគ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ថែទាំ និងផ្គត់ផ្គង់ពួកគាត់ តាមរយៈការផ្តល់ភួយ មុង ជាដើម។

 

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដែលពុំមានទីពឹង ដែលពុំមានកូនចៅរស់នៅជាមួយ ត្រូវផ្តល់នូវសម្ភារចាំបាច់ ជាមុង ជាភួយ ដើម្បីឲ្យពួកគាត់មានការកក់ក្តៅ នៅក្នុងកាលៈទេសៈដែលត្រូវឆ្លងកាត់ដំណាក់កាលនៃរដូវរងារនេះ។

Leave a Reply

Your email address will not be published. Required fields are marked *