នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ19 បាន10លាន88នាក់រួចហើយ គឺស្មើនឹងជាង100% នៃប្រជាពលរដ្ឋ10លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។
នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ទោះបីយើងចាក់វ៉ាក់សាំងបានជាង10លាននាក់ស្មើនឹងជាង100%នៃចំនួនគ្រោងដំបូងក៍ដោយក៍យើងនៅមានប្រជាជនរាប់មុឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំងដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។
ក្រៅពីប្រជាជនដែលមានអាយុ18ឡើងចំនួនជាង
10លាននាក់បានចាក់វ៉ាក់សាំងយើងក៍បានចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុ12ទៅ18ឆ្នាំបានចំនួន1,788,802នាក់ដែលស្មើនឹង97.89%និងកុមារអាយុពី6ដល់12 បានចំនួន1,920,599នាក់ស្មើនឹង101.22%។
គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន13,709,487នាក់ស្មើនឹង៨៥.៦៨%នៃប្រជាជនសរុប16លាននាក់។កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី2សម្រាប់អ្នកដែលបានចាក់ដូសទី1និងបន្ត
ចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី1។
វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី3ជូនប្រជាជនយើងឱ្យខាងតែបានដែលមក
ដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត10លានដូសនិងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី3ប្រមាណជិត2លាននាក់រួចមកហើយ។វ៉ាក់សាំងនឹងមកដល់ជាបន្ត
បន្ទាប់ទៀត។
ថ្ងៃស្អែក១វិច្ឆិកា២០២១យើងនឹងចាប់ផ្តើម
ចាក់ជូនកុមារអាយុ៥ឆ្នាំដែលមានជាង៣០មុឺននាក់បន្តទៀត។
ជាមួយនិងការកោតសសើរនិងថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង
ការពារកូវីដ-១៩ខ្ញុំសូមអំពាវនាវបងប្អូនជនរួម
ជាតិបន្តអនុវត្តវិធានការការពារតាមការ
ណែនាំរបស់ក្រសួងសុខាភិបាលពិសេស
វិធានការ៣ការពារនិង៣កុំព្រោះថាវ៉ាក់សាំង
តែមួយមុខបើទោះបីចាក់បានប៉ុន្មានដូសរហូត
មុជវ៉ាក់សាំងក៍មិនអាចការពារបានដែរប្រសិនជា
បងប្អូនធ្វេសប្រហែសបោះបង់ចោលវិធី
ការពារខ្លួនតាមរយៈវិធានការ៣ការពារនិង
៣កុំ។
លេខរៀងទី១០លានគឺបានទៅលើអ៊ំស្រី
ឈ្មោះសុខ ផាត់អាយុ៨៩ឆ្នាំរស់នៅភូមិ
ទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប
ខេត្តសៀមរាបដែលខ្ញុំសូមអបអរសាទរ។
លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។
ខ្ញុំសូមជូនពរជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩៕