ព័ត៌មានជាតិ

ឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បានពន្យល់ថា ខ្ញុំបាទសូមគោរពសម្រាបសួរបងប្អូនទាំងអស់ ថ្ងៃនេះ (31 តុលា 2021) ខ្ញុំបាទឆ្លៀតឱកាស បង្ហាញអំពីទិដ្ឋភាពច្បាប់ខ្លះៗ ដើម្បីឱ្យបងប្អូនយល់ដឹង និងរួមគ្នាគោរពច្បាប់ទាំងអស់គ្នា។

ឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បានពន្យល់ថា ខ្ញុំបាទសូមគោរពសម្រាបសួរបងប្អូនទាំងអស់ ថ្ងៃនេះ (31 តុលា 2021) ខ្ញុំបាទឆ្លៀតឱកាស បង្ហាញអំពីទិដ្ឋភាពច្បាប់ខ្លះៗ ដើម្បីឱ្យបងប្អូនយល់ដឹង និងរួមគ្នាគោរពច្បាប់ទាំងអស់គ្នា។

ម្សិលមិញ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានអំពីការឃាត់ខ្លួនបុគ្គលដែលប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រី ហើយបុគ្គលនោះ គឺជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ។

ក្រោយពីប្រកាសព័ត៌មាន ក៏មានបងប្អូនយើង ចូលរួមបញ្ចេញមតិ (Comments) ផងដែរ។ តាមពិតការបញ្ចេញមតិមិនខុសទេ ប៉ុន្តែការជេរប្រមាថផ្សេងៗ ជាការណ៍មិនល្អ សម្រាប់សីលធម៌ ខ្ញុំបាទក៏យល់ដែរថា មកពីបងប្អូនខឹងនឹងអំពើល្មើសនិងអសីលធម៌របស់បុគ្គលនោះ។

 

ខ្ញុំបាទ ជាអ្នកនាំពាក្យ និងមានភារកិច្ចធ្វើការអប់រំចិត្តរបស់កងរាជអាវុធហត្ថ ខ្ញុំបាទសូមអភ័យទោស និងទទួលនូវកំហុសឆ្គងនេះទាំងស្រុង ពីព្រោះអាចមកពីការអប់រំមិនជ្រួតជ្រាបផងដែរ។ តាមច្បាប់គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ បុគ្គលម្នាក់ៗ ទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដូច្នេះនៅក្នុងករណីអំពើហិង្សានេះ កងរាជអាវុធហត្ថ ចាត់ការតាមនីតិវិធីយ៉ាងម៉ឺងម៉ាត់ចំពោះជនដែលប្រព្រឹត្តរួចហើយ។

 

តាមក្រមព្រហ្មទណ្ឌ មាត្រា219 ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ : អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី 2ឆ្នាំ ទៅ5ឆ្នាំ និងពិន័យជាប្រាក់ពី4លានរៀល ទៅ10លានរៀល កាលដែរបើអំពើហិង្សានេះត្រូវបានប្រព្រឹត្តទៅលើ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ… ដូច្នេះជនសង្ស័យអាចនឹងប្រឈមការផ្តន្ទាទោសដូចរៀបរាប់ខាងលើ។

 

សូមបងប្អូនជឿជាក់លើកងរាជអាវុធហត្ថ ក្នុងការកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។ សូមចាំថា ការផ្តន្ទាទោសមិនមែនមានន័យជាការសងសឹកនោះទេ គឺជាការអប់រំស្តារនិតិសម្បទាបុគ្គលនោះ ឱ្យមករួមរស់ក្នុងសង្គមវិញ។សូមគោរពអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *