សូមបញ្ជាក់ផងដែរថា ថ្ងៃទី31 ខែតុលា ឆ្នាំ 2021នេះក្រុមប្រឹក្សាជាតិដើម្បីកុមារ ប្រកាសថ្កោលទោសដាច់អហង្ការ មិនអាចទទួលយកបានដាច់ខាត ចំពោះការប្រព្រឹត្តិអំពើហិង្សា ដោយចេតនា ឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ទេព ហ៊ុយ លើកុមារី2នាក់នៅក្រុងក្រចេះខេត្តក្រចេះ។
