ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 27 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ពិនិត្យទីតាំងបាក់ទ្វារទប់ទឹកមួយកន្លែងក្នុងសង្កាត់ទៀនខណ្ឌដង្កោ។

នៅព្រឹកថ្ងៃទី 27 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ពិនិត្យទីតាំងបាក់ទ្វារទប់ទឹកមួយកន្លែងក្នុងសង្កាត់ទៀនខណ្ឌដង្កោ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង3ប្រភេទ កម្លាំងបញ្ជារការដ្ឋានកងអង្គរ័ក្ស ដេីម្បីត្រួតពិនិត្យស្ថានភាពបាក់ដាច់ទ្វារទប់ទឹកមួយកន្លែង ដែលបង្កដោយសារជំនន់ស្ទឹងព្រែកត្នោត ។

តាមការអោយដឹងពីមន្ត្រីមូលដ្ឋានបានអោយដឹងថា ទ្វារទប់ទឹកមួយកន្លែងនេះ មានទីតាំងនៅចន្លោះរវាងក្នុងភូមិសាលា និងភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាក់ទំនប់តាំងពីម៉ោងប្រមាណ12 :30នាទីយប់ថ្ងៃទី26 ឈានដល់ថ្ងៃទី27 ខែតុលា ឆ្នាំ2021 ។

ហេីយការបាក់ដាច់ទ្វារទប់ទឹកនៅត្រង់ចំនុច ភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានហូរមកពីផ្នែកខាងលេីសង្កាត់ទៀន អាចនិងរងផលប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ដោយត្រូវជម្លៀសប្រជាជនចេញពីលំនៅដ្ឋាន ដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់។

តាមរយៈការបាក់ទ្វារទឹកនេះ ឯកឧត្តម ឃួង ស្រេង បានដឹកនាំ ចាប់តាំងពីពេលកេីតហេតុនៃបាក់ទ្វារទឹកនេះភ្លាមតែម្តង ដោយបានបញ្ជារអោយកងកម្លាំងធ្វេីការជម្លៀសប្រជាជនមកកាន់ទួលសុវត្តិភាពជាបន្តបន្ទាប់ និងមិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនៅក្នុងហេតុការបាក់ទ្វារទឹកនេះទេ ។

ឯកឧត្តម ឃួង ស្រេង បានធ្វេីការណែនាំអោយកងកម្លាំង និងមន្ត្រីជំនាញ សហការគ្នា ធ្វេីការយកបាវខ្សាច់ ចាក់ទប់បិទមុខទឹក ដេីម្បីកុំអោយហូរទៅផ្នែកខាងក្រោមនៃសង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសផងដែរ។ខ្លឹមសារអត្តបទដោយ ឃួន សុភ័ក្រ្តឧត្តមវណ្ណៈ

 

Leave a Reply

Your email address will not be published. Required fields are marked *