ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ និងឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល ចូលរួមប្រជុំតាមប្រព័ន្ធzoom ក្រោមអធិបតីសម្ដេច ក្រឡាហោម ស ខេង។

ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ និងឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល ចូលរួមប្រជុំតាមប្រព័ន្ធzoom ក្រោមអធិបតីសម្ដេច ក្រឡាហោម ស ខេង។

ព្រឹកថ្ងៃទី21 ខែតុលា ឆ្នាំ2021នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមកិច្ចប្រជុំលើកទី19 របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប តាមរយៈប្រព័ន្ធបញ្ចូនរូបភាព និងសំឡេង (Zoom)។

កិច្ចប្រជុំនេះមានគោលបំណងលើកកំពស់សេវា និងការអភិវឌ្ឍដែលផ្ដល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន សមធម៌ និងយុតិ្តធម៌ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលំអដំណើរការផ្ដល់សេវាណដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។

ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវា និងផលប្រយោជន៍ពីការអភិវឌ្ឍដែលផ្ដល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម រួមចំណែកសម្រេចបានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងឆ្ពោះទៅរករចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិមានលក្ខណៈទំនើបស្វ័យភាព ប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗមានសិទ្ធិអំណោយសមស្រប និងសមត្ថភាពគ្រប់គ្រាន់សម្រាប់អនុវត្តមុខងារនានាក្រោមការត្រួតពិនិត្យពីក្រុមប្រឹក្សារបស់ខ្លួន ដើម្បីធានាដល់ការពង្រឹងគណនេយ្យភាពចំពោះប្រជាពលរដ្ឋកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *