ថាបិទៗមែនក្រោយក្លឹបកម្សាន្ត ស្តាស៊ីធី (Star City ) ត្រូវបានសមត្ថកិច្ចរកឃើញអ្នកប្រើប្រាស់គ្រឿងញៀ.នជាង៣០នាក់ ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរបានបិទទ្វារក្លឹបកម្សាន្ត «ស្តាស៊ីធី» (Star City ) ក្រោយសមត្ថកិច្ចបានឆ្មក់បង្ក្រាប និងឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនចំនួនជាង១០០នាក់កំពុងធ្វើតេស្ត ក្នុងនោះ បានរកឃើញអ្នកប្រើប្រាស់ជាង៣០នាក់ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រុងប៉ោយប៉ែត ។ សូមរំលឹកថា៖ ប្រតិបត្តិការចុះឃាត់ខ្លួនមនុស្សជាង១០០នាក់នៅក្នុងក្លិបកម្សាន្តស្តាស៊ីធី លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា អាជ្ញាធរមានសមត្ថកិច្ចបានចុះបិទទ្វារក្លឹបកម្សាន្តស្តាស៊ីធី ដោយមិនអនុញ្ញាតអោយបើកបន្តទៀតឡើយ ក្រោយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឆ្មក់បង្ក្រាបឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនប្រមាណជាង១០០នាក់ ក្នុងនោះមានភ្ញៀវដែលចូលក្លិបកម្សាន្ត និងបុគ្គលិកបម្រើការងារក្នុងក្លឹបមានខ្មែរ, ចិន ឥណ្ឌូនេស៊ី, ថៃ និងវៀតណាម ។ សូមរំលឹកថា ការបើកប្រតិបត្តិការចុះបង្ក្រាប ធ្វើឡើងកាលពីយប់រំលងអធ្រាត្រ ចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ លោកវរៈសេនីយ៍ទោ កែវ ដូល បានបញ្ជាក់ថា ក្រោយកម្លាំងនគរបាលជំនាញខេត្ត និងក្រុងធ្វើតេស្តជាង១០០នាក់ក្នុងរយៈពេល២ថ្ងៃនេះ […]
សម្ដេចតេជោមានប្រសាសន៍ថា បងប្អូនកីឡាករកីឡាការិនី!កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែលជាញឹកញាប់ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។ ដោយមើលឃើញនូវការលំបាកបែបនេះព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេងនិងលោកជំទាវយក់ សម្បត្តិដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលមានចំនួនគ្រែពី100ទៅ200គ្រែ។ ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតសុីហ្គេមនាពេលខាងមុខ។សូមកីឡាករ កីឡាការិនីទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ ពីវេទិកាអធិបតីនៃពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ជាម ច័ន្ទសោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរភាពលេចធ្លោរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអនុវត្តគោលការណ៍តឹងរឹងមិនឱ្យផ្សព្វផ្សាយផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ស្នាដៃទាក់ទាញគម្រោងវិនិយោគតម្លៃក្រោម ៥លានដុល្លារ ដែលរាជរដ្ឋាភិបាល ទើបតែបានវិមជ្ឈការមកកាលចុងនីតិកាលទី៦ នៃរដ្ឋសភា។ ទន្ទឹមនឹងភាពលេចធ្លោរដែលទទួលបានការសាទរពីសាធារណជនខាងលើនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងទប់ស្កាត់ឱ្យបាននូវការផ្សព្វផ្សាយល្បែងសុីសងគ្រប់ប្រភេទតាមទីសាធារណៈ លើកលែងតែការផ្សព្វផ្សាយនៅតាមទីតាំងឯកជន ដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់។ ស្របពេលដែលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ទើបតែទទួលទាំងអភិបាលខេត្តថ្មី និងស្នងការថ្មី ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសករណីគ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេងទំនើង និងល្បែងសុីសង ដោយការងារនេះ គណៈអភិបាលខេត្ត ត្រូវរៀបចំពេលវេលាដើម្បីជួបនិងស្ដាប់សេចក្ដីរាយការណ៍ពីសភាពការណ៍ទូទៅឱ្យបានទៀងទាត់ជាមួយថ្នាក់ដឹកនាំកម្លាំងអនុវត្តច្បាប់ រួមទាំងស្នងការខេត្ត។ ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ […]