ថាបិទៗមែនក្រោយក្លឹបកម្សាន្ត ស្តាស៊ីធី (Star City ) ត្រូវបានសមត្ថកិច្ចរកឃើញអ្នកប្រើប្រាស់គ្រឿងញៀ.នជាង៣០នាក់
ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរបានបិទទ្វារក្លឹបកម្សាន្ត «ស្តាស៊ីធី» (Star City ) ក្រោយសមត្ថកិច្ចបានឆ្មក់បង្ក្រាប និងឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនចំនួនជាង១០០នាក់កំពុងធ្វើតេស្ត ក្នុងនោះ បានរកឃើញអ្នកប្រើប្រាស់ជាង៣០នាក់ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រុងប៉ោយប៉ែត ។ សូមរំលឹកថា៖ ប្រតិបត្តិការចុះឃាត់ខ្លួនមនុស្សជាង១០០នាក់នៅក្នុងក្លិបកម្សាន្តស្តាស៊ីធី
លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា អាជ្ញាធរមានសមត្ថកិច្ចបានចុះបិទទ្វារក្លឹបកម្សាន្តស្តាស៊ីធី ដោយមិនអនុញ្ញាតអោយបើកបន្តទៀតឡើយ ក្រោយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឆ្មក់បង្ក្រាបឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនប្រមាណជាង១០០នាក់ ក្នុងនោះមានភ្ញៀវដែលចូលក្លិបកម្សាន្ត និងបុគ្គលិកបម្រើការងារក្នុងក្លឹបមានខ្មែរ, ចិន ឥណ្ឌូនេស៊ី, ថៃ និងវៀតណាម ។
សូមរំលឹកថា ការបើកប្រតិបត្តិការចុះបង្ក្រាប ធ្វើឡើងកាលពីយប់រំលងអធ្រាត្រ ចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរៈសេនីយ៍ទោ កែវ ដូល បានបញ្ជាក់ថា ក្រោយកម្លាំងនគរបាលជំនាញខេត្ត និងក្រុងធ្វើតេស្តជាង១០០នាក់ក្នុងរយៈពេល២ថ្ងៃនេះ បានប្រមាណ៥០ភាគរយដែលរកឃើញអ្នកប្រើប្រាស់គ្រឿងញៀនជាង៣០នាក់ហើយអាចធ្វើបន្តនៅថ្ងៃស្អែក(០១/១១-២០២៤) ដើម្បីបញ្ជាប់អ្នកដែលមិនប្រើប្រាស់គ្រឿងញៀន និងអោយត្រឡប់ទៅលំនៅឋានវិញ ។
#dolynews