ព័ត៌មានជាតិ

ករណីអគ្គីភ័យឆាបឆេះតូបលក់អាហារមួយកន្លែង ស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ករណីអគ្គីភ័យឆាបឆេះតូបលក់អាហារមួយកន្លែង ស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

នៅវេលាម៉ោងជាង8ព្រឹកថ្ងៃទី7 ខែតុលា ឆ្នាំ2021នេះ មានករណីអគ្គីភ័យ ឆាបឆេះហាងលក់អាហារមួយកន្លែងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងរាលដាលទៅដល់ហាងលក់ដូរក្បែរគ្នាមួយកន្លែងទៀត ភ្លាមៗពេលកើតហេតុ សមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអន្តរាគមន៍ជួយពន្លត់និងទប់ស្កាត់មិនឲ្យរាលដាលបន្ត។

តាមសំដីរបស់លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងឲ្យដឹងថា អគ្គិភយ័នេះផ្តើមចេញពីការធ្លាយធុងហ្គាស ប៉ះនឹងភ្លើងចង្ក្រានបាយក្នុងហាងលក់អាហារដែលសំណង់ក្នុងហាងនេះភាគច្រើនសង់ពីឈើនិងឫស្សី បន្ទាប់មកភ្លើងបានរាលដាលទៅដល់ហាងមួយទៀតនៅក្បែរគ្នា មុនពេលសមត្ថកិច្ចនិងពលរដ្ឋជួយពន្លត់បានមិនឲ្យរាលដាលបន្ត។

បើតាមលោកអភិបាលក្រុងថា ហាងទី1 ដែលផ្តើមមានអគ្គិភយ័បានខូចខាតទាំង ស្រុង និងហាងមួយទៀតនៅក្បែរគ្នាខូច ខាតផ្នែកខ្លះ និងថាហេតុការណ៍នេះមានមនុស្សម្នាក់ដែលជាចុងភៅរងរបួស រលាក ភ្លើង នឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

Leave a Reply

Your email address will not be published. Required fields are marked *