ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ជួបប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានតាមរយៈប្រព័ន្ធវីដេអូ អនឡាញ។
ព្រឹកថ្ងៃទី28 ខែកញ្ញា ឆ្នាំ2021 ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខា ធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានដឹកនាំប្រតិភូ ក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិ ទទួលព័ត៌មាន ជាមួយ ឯកឧត្តម ជីវ ស៊ុងហាក់ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំរួមទាំងមន្រ្តីបច្ចេកទេសច្បាប់ តាមរយៈប្រព័ន្ធវីដេអូ អនឡាញ ។
ឯកឧត្តម ជីវ ស៊ុងហាក់ មានប្រសាន៏ថា កិច្ចប្រជុំនាឱកាសនេះ គឺដើម្បី ពិភាក្សាបញ្ចប់រវាងក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន ទាំងលើសេចក្តីព្រាង ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន លើបទប្បញ្ញត្តិទាក់ទង នឹងអន្តរបញ្ញត្តិ ។
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាន៏លេីកឡេីងថា ដោយអនុវត្ត តាមអនុសាសន៍របស់ ឯកឧត្តម រដ្ឋមន្ត្រី នៃក្រសួងទាំងពីរក្នុងការរៀបចំបញ្ចប់នៃ កិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។កន្លងមកក្រសួង ព័ត៌មាន និងក្រសួងយុត្តិធម៌ បានជួបប្រជុំពិភាក្សាគ្នា ជាច្រើនលើកច្រើនសារ ដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក។ តាមរយៈ ការជ្រោមជ្រែង របស់ក្រុម ការងារបច្ចេកទេសនៃក្រសួងទាំងពីរ បានជួបពិភាក្សាគ្នាជាចុងក្រោយនៅថ្ងៃ នេះ ។ បន្ទាប់ពីអង្គប្រជុំបានពិភាក្សាគ្នារួចមក អង្គប្រជុំបានសម្រេច ឯកភាព បញ្ចប់ជាស្ថាពរនៃកិច្ចពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន រវាង ក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មាន មានប្រសាសន៏បញ្ជាក់ថា សម្រាប់កិច្ចប្រជុំនាឱកាសនេះ ក្រុមការងារ បច្ចេកទេសនៃក្រសួងទាំងពីរ បានសម្រេចឯកភាពគ្នាទៅលេីសេចក្តីព្រាង ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ហេីយក្រុមការងារនឹងរៀបចំជារបាយការណ៏អំពី លទ្ធផលទាំងស្រុង នៃដំណេីរការនៃកិច្ចពិភាក្សាច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដេីម្បីអោយ រដ្ឋមន្រ្តី ក្រសួងទាំងពីរ ពិនិត្យសម្រេច មុនដាក់បញ្ជូន ទៅក្នុងកិច្ច ប្រជុំគណៈរដ្ឋមន្រ្តី ក៏ស្ថាប័ន និតិបញ្ញត្តិ ដេីម្បីស្នេីសុំការអនុមត័។ដោយ: ទទក