សម្តេចតេជោបញ្ជាក់ថា ភាពសាំក្នុងសហគមន៍កម្ពុជា អត្រាគ្របដណ្តប់ក្បែរ 89ភាគរយ ខណៈកម្ពុជាបានចាក់ស្រោចវ៉ាក់សាំងលើពលរដ្ឋតាម យុទ្ធសាស្ត្រផ្ការីក។
សម្តេចតេជោ ពេញចិត្តលើភាពក្លាហានរបស់កុមារ និងយុវវ័យលើការចាក់វ៉ាក់សាំងបានច្រើន និងមានរបៀបរៀបរយ ដែលគួរអោយសរសើរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីម្តងទៀតថា ការខិតខំរបស់រាជរដ្ឋាភិបាលក្នុង ការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ គឺដើម្បីបញ្ជៀសមិនឲ្យប្រជាពលរដ្ឋខ្មែរស្លាប់គរជើងគ្នា ដោយសារមេរោគកូវីដ19នេះ ខណៈប្រទេសខ្លះបានកើតមានហើយនូវករណីស្លាប់បែប នេះ។